ថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០
រដ្ឋបាលស្រុកថ្មបាំង ក្រុមប្រឹក្សាស្រុកបានបើកកិច្ចប្រជុំសាមញ្ញលើកទី១០ ឆ្នាំទី១ អាណត្តិទី៣ ក្រោមអធិបតីភាព លោក ពេជ្រ ឆលួយ ប្រធានក្រុមប្រឹក្សាស្រុក និងលោក អន សុធារិទ្ធ អភិបាលស្រុក និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក លោកមេបញ្ជាការ លោកអធិការ លោកប្រធានការិយាល័យ លោកមេឃុំ និងមន្រ្តីចំណុះសាលាស្រុក ។ កិច្ចប្រជុំនេះមាន៥របៀបវារៈដូចខាងក្រោម៖
១ពិនិត្យ និងអនុម័តកំណត់ហេតុខែមុន
២ពិនិត្យ និងអនុម័តរបាយការណ៍ខែមីនា ឆ្នាំ២០២០
៣ ពិនិត្យ និងអនុម័តរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២០
៤ វត្តមានក្នុងកិច្ចប្រជុំរបស់សមាជិកក្រុមប្រឹក្សាស្រុក អនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាស្រុក
៥ កំណត់ទិសដៅផែនការបន្ត
៦ បញ្ហាផ្សេងៗ។