រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខ​ និងប្រជុំណែនាំការងារមួយចំនួន នៅអធិការដ្ឋាននគរបាលស្រុកថ្មបាំង

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី លឹម ឆាយ ស្នងការរង បានអញ្ជើញចុះសួរសុខទុក្ខ​ និងប្រជុំណែនាំការងារមួយចំនួន នៅអធិការដ្ឋាននគរបាលស្រុកថ្មបាំង​ សមាសភាពចូលរួមមាន​ ៖
-លោកអធិការ អធិការរងនិងនាយប៉ុស្តិ៍នគរបាលឬស្សីជ្រុំ
ក្នុងនោះដែរលោកឧត្តមសេនីយ៍ទោស្នងការ បានផ្ដល់ជាបទពិសោធន៍ និងវិធានការសំខាន់ៗរួមមាន:
-ត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ
-ពង្រឹងកម្លាំងសរុបនៃអធិការដ្ឋានដើម្បីធ្វើឲ្យកិច្ចប្រតិបត្តិការទទួលបានជោគជ័យ
-ណែនាំលោកអធិការរងទទួលការងារកិច្ចការប៉ុស្តិ៍ត្រូវពង្រឹងការងារប៉ុស្តិ៍រដ្ឋបាលទាំង ០៦ឱ្យមានប្រសិទ្ធភាពខ្ពស់និងបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អ
-ជាពិសេសលោកឧត្តមសេនីយ៍ទោ បានសង្កត់ធ្ងន់លើ
-ត្រូវសាមគ្គីភាពផ្ទៃក្នុង ក្នុងអង្គភាពឱ្យបានល្អ។
-ណែនាំដល់លោកអធិការរងទាំងអស់ត្រូវពង្រឹងគ្រប់ជំនាញ ដើម្បីធ្វើជាសេនាធិការដល់លោកអធិការ។
ថ្ងៃសៅរ៍ ៩ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ September 23, 2023

អត្ថបទទាក់ទង