ស្រុកកោះកុង ៖ ថ្ងៃសុក្រ ៨ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ លោក ណឹម ភិរម្យ អភិបាលរងស្រុក និងជាប្រធានក្រុមការងារលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៣ និងលេីកទិសដៅការងារបន្តខែតុលា ឆ្នាំ២០២៣ របស់ក្រុមការងារលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះកុង
សមាសភាពចូលរួមមានអនុប្រធាន និងសមាជិកក្រុមការងារលេខាធិការដ្ឋាន នៅសាលប្រជុំសាលាស្រុកកោះកុង