រដ្ឋបាលឃុំជ្រោយប្រស់: ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក ក្រុមប្រឹក្សាឃុំជ្រោយប្រស់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៥ ឆ្នាំ២០២៣ របស់ខ្លួន ក្រោមអធិបតីភាពលោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ក្រុមប្រឹក្សាឃុំ ០៤នាក់ ស្មៀនឃុំ ជំនួយការហិរញវត្ថុ ជំនួយការរដ្ឋបាលឃុំ មេភូមិទាំង០២ ភូមិ លោកនាយប៉ុស្តិ៍នគបាលរដ្ឋបាលឃុំជ្រោយប្រស់ ប្រធានប៉ុស្តិ៍សុខភាព នាយកសាលាទាំង០២ នាក់ និងក្រុមការងារទ្រទ្រង់សុខភាពភូមិទាំពីភូមិ។*របៀបវារៈ
១.ពិនិត្យកូរ៉ូ
២.បើកកិច្ចប្រជុំ
៣.អនុម័តរបៀបវារៈ នៃកិច្ចប្រជុំ
៤.ពិនិត្យ និងអនុម័តលើកំណត់ហេតុ កិច្ចប្រជុំលើកទី ១៤
៥.ពិនិត្យ និងអនុម័តលើរបាយការណ៍ ប្រចាំខែសីហា
៦.ពិនិត្យ និងអនុម័តលើសេចក្តីព្រៀងរបាយការណ៍ប្រចាំខែ កញ្ញា
៧.ផ្សព្វផ្សាយអំពីជំងឺកូវីត១៩
៨.ផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញ្ញៀន
៩.លើកផែនការសកម្មភាពនៅខែបន្ទាប់
១០. បញ្ហាផ្សេងៗ
១១. បិទអង្គប្រជុំ មានសមាសភាពចូលរួមចំនួន ១៦នាក់ ស្រី ០៣នាក់ នៅសាលាឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។