រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ វីន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញចុះប្រជុំនៅសាលាបឋមសិក្សាថ្នល់បំបែក និងអនុវិទ្យាល័យចំការហ្លួងក្នុងខេត្តព្រះសីហនុ

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង៖ លោក សុខ វីន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញចុះប្រជុំជាមួយលោកនាយក លោកគ្រូ-អ្នកគ្រូចំនួន ១៤នាក់ ស្រី ០៩នាក់ នៅសាលាបឋមសិក្សាថ្នល់បំបែក និងអនុវិទ្យាល័យចំការហ្លួងស្តីពី៖ ការប្រមូលព័ត៍មានពីលោកគ្រូ-អ្នកគ្រូពីការផ្ទេរការគ្រប់គ្រងសាលាបឋមសិក្សាថ្នល់បំបែក និងអនុវិទ្យាល័យចំការហ្លួងរបស់រដ្ឋបាលខេត្តព្រះសីហនុ មកស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលខេត្តកោះកុងវិញ។ ក្នុងកិច្ចប្រជុំនោះ លោកប្រធាន បានសំណេះសំណាល ពិភាក្សាពីព័ត៏មានទូទៅរបស់សាលា និងឱ្យគណៈគ្រប់គ្រងសាលា ក៏ដូចជាលោកគ្រូ-អ្នកគ្រូផ្តល់ជាគំនិតយោលបល់លើការផ្ទេរសាលាទាំងពីរនេះមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកោះកុង។

ថ្ងៃព្រហស្បតិ៏ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ឋសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទដោយ៖ ឡុច ភារុន

អត្ថបទទាក់ទង