រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ជាមួយប្រតិភូនៃវិទ្យាស្ថានអភិវឌ្ឍជំនាញ ៣៣ត្រាត នៃព្រះរាជាណាចក្រថៃឡង់ដ៌ ដើម្បីកំណត់វគ្គបណ្តុះបណ្តាលតម្រូវការផ្នែកការងារបង្កើនជំនាញ និងចំណេះដឹង ដល់កម្មករ កម្មការិនីនៅខេត្តកោះកុង សំដៅដល់ការអភិវឌ្ឍធនធានមនុស្ស ដើម្បីគាំទ្រដល់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងវិស័យផ្សេងៗទៀត

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ជាមួយប្រតិភូនៃវិទ្យាស្ថានអភិវឌ្ឍជំនាញ ៣៣ត្រាត នៃព្រះរាជាណាចក្រថៃឡង់ដ៌ ដើម្បីកំណត់វគ្គបណ្តុះបណ្តាលតម្រូវការផ្នែកការងារបង្កើនជំនាញ និងចំណេះដឹង ដល់កម្មករ កម្មការិនីនៅខេត្តកោះកុង សំដៅដល់ការអភិវឌ្ឍធនធានមនុស្ស ដើម្បីគាំទ្រដល់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងវិស័យផ្សេងៗទៀត។

ក្នុងនោះដែរលោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត បានបញ្ជាក់ថាកិច្ចជំនួបនាពេលនេះ ស្ថិតនៅក្នុងចំណុច យុទ្ធសាស្ត្របញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ផងដែរ ដែលរួមមាន
១.ការអភិវឌ្ឍមូលធនមនុស្ស
២.ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង
៣.ការអភិវឌ្ឍវិស័យឯកជន និងការងារ
៤.ការអភិវឌ្ឍប្រកបដោយធន់ ចីរភាព និងបរិយាបន្ន
៥.ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។
ថ្ងៃចន្ទ ៤ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ September 18, 2023

អត្ថបទទាក់ទង