មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង៖ លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំសហការី បានចូលរួមប្រជុំជាមួយលោកនាយក លោកគ្រូ-អ្នកគ្រូ ដើម្បីពិនិត្យឡើងវិញពីការដកបេក្ខភាពសិស្សក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង។ ជាលទ្ឋផលអង្គប្រជុំបានសម្រេច៖
១. អនុញ្ញាតដោយយោគយល់អនុគ្រោះឱ្យសិស្សដែលអវត្តមានមានការហូសកំណត់ (៣០ដង) ឫធ្លាក់មធ្យមភាគប្រចាំឆ្នាំ បានចូលប្រឡងឡើងវិញ (មានបេក្ខភាព) តែត្រូវមានកិច្ចសន្យាពីអាណាព្យាបាល។
២. សិស្សដែលមិនមកប្រឡងឆមាស និងមិនបានដាក់ពាក្យប្រឡង មិនអនុញ្ញាតដាច់ខាតឱ្យបានបេក្ខភាពចូលប្រឡងទេឆ្នាំ២០២៣ទេ។
៣. ចាប់ពីឆ្នាំ ២០២៤ទៅនឹងមិនមានការអន្តរាគមន៍ណាមួយប្រឆាំងននឹងវិន័យសាលាឡើយ ជាពិសេសការលុបបេក្ខភាពបេក្ខជន។
ថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ឋសរាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣
អត្ថបទដោយ៖ ឡុច ភារុន