រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីបើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច និងទេសចរណ៍ស្របតាមបទដ្ឋានទេសចរណ៍អាស៊ាន

ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣
មន្ទីរទេសចរណ៍ខេត្តកោះកុង បានសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍នេសាទកណ្ដោល បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល បដិសណ្ឋារកិច្ច និងទេសចរណ៍ស្របតាមបទដ្ឋានទេសចរណ៍អាស៊ាន (សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ) ដល់សមាជិកសហគមន៍ ដោយមានការគាំទ្រពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ GMS TIIG No.3701-CAM ក្រោមអធិបតីភាព លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ ។ សូមបញ្ជាក់ផងដែរថា សហគមន៍ទាំងពីរខាងលើ ត្រៀមរៀបចំសេវាទេសចរណ៍ ដើម្បីទទួលភ្ញៀវទេសចរនាពេលខាងមុខ ។
បន្ទាប់ពីបើកវគ្គបណ្ដុះបណ្ដាលរួចមក លោកប្រធានមន្ទីរបានចុះសិក្សា និងពីនិត្យមើលសក្ដានុពលទេសចរណ៍ក្នុងសហគមន៍ទាំងពីរ ដោយមានការចូលរួមពីលោកមេឃុំ និងលោកប្រធានសហគមន៍ផងដែរ ។
សម្រាប់ភ្ញៀវទេសចរដែលចង់មកទស្សនាកម្សាន្តក្នុងសហគមន៍សូមទំនាក់ទំនងលោក សាន គុយ ប្រធានសហគមន៍តាមទូរស័ព្ទលេខ ០៩៦ ៤៨៦ ៤១៨៩

អត្ថបទទាក់ទង