ថ្ងៃចន្ទ ១១រោច ខែស្រាពណ៌ ឆ្ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣
ការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថាន និងការិយាល័យជំនាញពាក់ព័ន្ធនៃមន្ទីរបរិស្ថាន បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្រោមប្រធានបទ <<ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ>> ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យ ជា ស៊ីម ស្មាច់មានជ័យ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ។