រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យឡើងវិញការបំពេញការងាររបស់វិទ្យាល័យធនធាន

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និង កីឡា បានចូលរួមប្រជុំតាមអនឡាញ ស្តីពីការពិនិត្យឡើងវិញ ការបំពេញការងាររបស់វិទ្យាល័យធនធានគម្រូ ក្រោមអធិបតីភាពឯកឧត្តម ស៊ន សេងហុក ប្រធាននាយកដ្ឋាននិតិកម្មក្រសួងអប់រំយុវជន និង កីឡា ។កិច្ចប្រជុំផ្តោតលើ (១) ការរៀបចំយន្តការការងារដើម្បីប្រកួតប្រជែងយកសិស្សនិទ្ទេសA ប្រចាំខេត្តឆ្នាំ ២០២៣ ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិនាពេលខាងមុខ និង (២) វឌ្ឍនភាពនៃការរៀបចំផែនការកែលម្អ វិទ្យាល័យធនធានទាំង២ ក្នុងខេត្តកោះកុង ។ សូមបញ្ជាក់ថា​ខេត្តកោះកុងមានវិទ្យាល័យធនធានចំនួន២គឺវិទ្យាល័យធនធានស្រែអំបិល និងវិទ្យាល័យធនធានចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង​។ក្នុងឆ្នាំ២០២៣នេះក្រសួងអប់រំយុវជន និងកីឡាបានកំណត់ឱ្យវិទ្យាល័យធនធានទាំងអស់ត្រូវតែមានសិស្សជាប់ និទ្ទេសA បើមិនបាននិទ្ទេសA ត្រូវតែជាប់បាន ៨០% ឬយ៉ាងហោចណាស់​បានភាគរយស្មើនឹងថ្នាក់ជាតិ ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។

អត្ថបទទាក់ទង