ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣
លោក ឡុង សុភាព អនុប្រធានការិយាល័យគាំពារបរិស្ថាន និងលោក ម៉េង តិច មន្រ្តី បានសហការជាមួយអាជ្ញាធរស្រុកបូទុមសាគរ ចុះពិនិត្យនិងផ្តល់យោបល់លើការរៀបចំកិច្ចសន្យាការពារបរិស្ថាន សម្រាប់អាជីវកម្មសំណង់ផ្ទះចិញ្ចឹមសត្វត្រចៀកកាំ របស់លោក ស៊ូ វាសនា ដែលមានទីតាំងនៅក្នុងភូមិជីមាល ឃុំអណ្តូងទឹក និងលោក តេង ដារឹទ្ធ ស្ថិតនៅក្នុងភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។