មន្ទីរអប់រ យុវជន និងកីឡាខេត្តកោះកុង៖ លោក សុខ វីន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំក្រុមការងារ ការិយាល័យ អធិការកិច្ច ការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង អញ្ជើញចុះទៅអនុវិទ្យាល័យពាមក្រសោប ស្ថិតនៅក្នុងស្រុក មណ្ឌលសីមា ខេត្តកោះកុង។ ដែលមានសមាសភាពចូលរួមពីថ្នាក់ជំនាញរបស់មន្ទិរចំនួន ០៤នាក់ សហគមន៍ ០៣ ស្រី ០១នាក់ នាយក លោកគ្រូ-អ្នកគ្រូចំនួន ១១នាក់ ស្រី ០៤នាក់ ដើម្បីធ្វើតេស្តសាកល្បងសិស្សថ្នាក់ទី៨ លើមុខវិជ្ជា ភាសាខ្មែរ (សរសេរតាមអាន) រយះពេល ៦០នាទី និងគណិតវិទ្យា មានរយះពេល ៦០នាទីដូចគ្នា ក្នុងនោះមានចំនួនសិស្សធ្វើតេស្តចំនួន ១៣នាក់ ស្រី ០៥នាក់។ ស្របជាមួយគ្នានោះក្រុមការិយាល័យជំនាញក៏បានបន្តពិនិត្យតាមដាន សកម្មភាពបង្រៀន និងរៀនរបស់សិស្ស និងគ្រូថ្នាក់ទី៩ និងបានសម្ភាសន៏ដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី ៨ និងទី៩ចំនួន ១០នាក់ ស្រី ០៥នាក់ អំពីទិដ្ឋភាពទូទៅរបស់អនុវិទ្យាល័យ ពាមក្រសោប។ ជាលទ្ឋផលក្រោយពីបានតេស្តសិស្សយើងមើលឃើញថា សិស្សសរុប ១៣នាក់ ភាសាខ្មែរជាប់បាន ០៥នាក់ស្មើនិង ៣៨% គណិតវិទ្យាមិនមានអ្នកជាប់នោះទេ។
ថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ឋសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។
អត្ថបទដោយ៖ ឡុច ភារុន