លោក អ៊ូច ពន្លក ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត និងលោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្តឹង និងកិច្ចការរដ្ឋបាល នៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង បានចុះបើកប្រអប់សំបុត្រការិយាល័យប្រជាពលរដ្ឋ ស្រុកគិរីសាគរ ស្រុកបូទុមសាគរ និងស្រុកកោះកុង ដើម្បីប្រមូលពាក្យបណ្តឹង និងព័ត៌មានផ្សេងៗពីប្រជាពលរដ្ឋ ជាលទ្ធផល បានទួលលិខិតចំនួន ០១ ពីប្រអប់សំបុត្រ ដែលមានទីតាំងនៅខាងមុខសាលាស្រុកគិរីសាគរ ។
ថ្ងៃពុធ ៦ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ September 6, 2023