លោក តុង យ៉ាវ អភិបាលស្តីទី តំណាងលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ បានចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីដំណើរការប្រមូលទិន្នន័យមូលដ្ឋានភូមិ ឃុំ សង្កាត់ ស្រុកបូទុមសាគរ ឆ្នាំ២០២៣ ដោយមានការចូលរួមក្រុមការងារបច្ចេកទេសមន្ទីរផែនការខេត្តកោះកុង លោកមេឃុំ ជំទប់ទី១ ស្មៀនឃុំ មេភូមិគ្រប់ភូមិ និងអនុភូមិ សរុប៤០នាក់ ស្ថិតនៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃអង្គារ ៥ រោច ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣
September 5, 2023
វេលាម៉ោង០៨:០០នាទីព្រឹក









