លោក ពេជ្រ សិលា អភិបាលរងស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តវិស័យអប់រំ សម្រាប់សាលារៀន រៀបចំដោយការិយាល័យអប់រំ យុវជន និងកីឡាស្រុក សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ដែលមានសាលាចូលរួម ចំនួន១២សាលា រួមមាន សាលាបឋមសិក្សាថ្មស បឋមសិក្សាចម្លងគោ បឋមសិក្សាព្រែកគល់បឋមសិក្សាស្រែថ្មី បឋមសិក្សាចំការលើ បឋមសិក្សាតានូន បឋមសិក្សាព្រែកខ្យង បឋមសិក្សាភូមិអភិវឌ្ឍន៍ថ្មី វិទ្យាល័យថ្មសអនុវិទ្យាល័យតានូន និងសាលាមកពីរឃុំជីផាតចំនួន០២សាលា ផងដែរ សរុបអ្នកចូលរួមចំនួន ២១នាក់ស្រី១នាក់ នៅការិយាល័យអប់រំ យុវជន និងកីឡាស្រុកចាស់។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
==================
ថ្ងៃអង្គារ ៥ រោច ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣
ខែកញ្ញា 5, 2023
វេលាម៉ោង០៨:០០នាទីព្រឹក







