លោក ស៊ុយ ស៊ុនហេង អភិបាលរងស្រុក តំណាងលោក សុខ ភិរម្យ អភិបាលស្រុក បានដឹកនាំក្រុមការងារអាហារូបត្ថម្ភស្រុក ទទួលក្រុមអ្នកផ្ទៀងផ្ទាត់ជាប្រចាំនៃមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់របស់រដ្ឋបាលក្រុង ស្រុក ចំនួន ១៥ និងរដ្ឋបាលឃុំ សង្កាត់ចំនួន ២៨ សម្រាប់ឆមាសទី១ ឆ្នាំ២០២៣ ដែលអញ្ជេីញមកពីក្រុមហ៊ុន SBK Research and Development Co.,Ltd រាជធានីភ្នំពេញ ។
នៅអគារការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកមណ្ឌលសីមា
ថ្ងៃចន្ទ ៤ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣