រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត បានអញ្ជើញចូលរួមប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់អន្តរខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៣

លោកស្រី ឈី វ៉ា អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត និងមន្រ្តីកម្មវិធីគ្រុនចាញ់មន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិស្រែអំបិល បានចូលរួមប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់អន្តរខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ដែលមានការចូលពីខេត្តកំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង និងកោះកុង ដែលកិច្ចប្រជុំធ្វើឡើងនៅខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណង :
១.ពិនិត្យឡើងវិញនូវឯកសារ បទដ្ឋាននៃសេចក្តីសម្រេចនានា ដែលបានកំណត់ក្នុងរបៀបវារះប្រជុំកាលពីលើកមុន( ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២) ជាពិសេសការដាក់បញ្ចូលសមាសភាពខេត្តកោះកុង ក្នុងក្របខ័ណ្ឌក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់នៃអន្តរខេត្ត និងបញ្ចប់តាមនីតិរដ្ឋបាល។
២.ពិនិត្យរបាយការណ៍ ស្ថានភាពគ្រុនចាញ់ជារួម និងស្ថានភាពផែនទីភូមិសាស្រ្តគ្រុនចាញ់តាមបណ្តាខេត្តជាប់ព្រំប្រទល់
៣.កំណត់ពេលវេលារួមទាំងតួនាទី និងភារកិច្ច ទទួលខុសត្រូវ ក្នុងការដោះស្រាយ បញ្ហាការងារគ្រុនចាញ់ របស់អន្តរខេត្តទាំងបួន ព្រមទាំងរៀបចំផែនការសកម្មភាពដែលបានកំណត់
៤.ដោះស្រាយបញ្ហាផ្សេងៗ៕
ថ្ងៃអង្គារ ១៣ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ August 29, 2023

អត្ថបទទាក់ទង