លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា របៀបវារ:រួមមាន÷
១.ពិនិត្យ និងអនុម័តរបៀបវារ: កិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
២.ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥០អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
៣.ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបលរបស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ឆ្នាំ២០២៣
៤.ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបការអនុវត្តរបស់រដ្ឋបាលស្រុក ប្រចាំខែសីហា ឆ្នាំ២០២៣
៥.ពិនិត្យ និងអនុម័ត សេចក្ដីព្រាងបញ្ជីគម្រោងវិនិយោញអាទិភាពដែលគ្រោងប្រើប្រាស់តែមូលនិធិទូទាំងស្រុក
៥.ពិនិត្យ និងអនុម័ត សេចក្ដីព្រាងបញ្ជីគម្រោងអាទិភាពដែលគ្រោងប្រើប្រាស់ថវិការបស់រដ្ឋបាលស្រុកមណ្ឌលសីមា
៦.បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣
វេលាម៉ោង ៨:០០នាទីព្រឹក