តាមការចាត់តាំងរបស់លោកមេឃុំ លោកស្រី ផៃ ទួន សមាជិកក្រុមប្រឹក្សាឃុំទទួលបន្ទុកកិច្ចការនារីនឹងកុមារឃុំ បានសហការជាមួយ លោក រ័ត្ន និត មេភូមិព្រែកខ្យង ចុះសួរសុខទុក្ខស្រ្ដីទើបសម្រាលកូនរួច ឈ្មោះ កូវ គុីប និងបាននាំយកសម្ភារៈប្រើប្រាស់មួយចំនួនសម្រាប់ទារក ដែលមានទីលំនៅស្ថិតនៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភព:រដ្ឋបាលឃុំតានូន
——————————————
ថ្ងៃសុក្រ ៩កើតខែស្រាពណ៍
ឆ្នាំថោះបញ្ចសក័ ពុទ្ធសក័រាជ២៥៦៧
ត្រូវនឹងថ្ងៃទី២៥ខែសីហា ឆ្នាំ២០២៣

