/

សារលិខិតជូនពរ ឯកឧត្តម ហេង សួរ ចូលកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:

ក្នុងឱកាសដែល ឯកឧត្តម ហេង សួរ ចូលកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:

ខ្ញុំបាទ យក់ សង្វាត ប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:ខេត្តកោះកុង សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិ ទាំងអស់ក្នុងលោក សូមប្រោសប្រទានសព្ទសាធុការពរ បវរថ្លៃថ្លា សិរីសួស្តី ជ័យមង្គល មហាប្រសើរជូនចំពោះ ឯកឧត្តមនិង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមឱ្យសមប្រកបដោយ សុខភាពល្អបរិបូរណ៍ កម្លាំងពលំខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជុន្មាយុយឺនយូ និងសម្រេចជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្ដដឹកនាំ កសាង និងអភិវឌ្ឍក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ឆ្លៀតឱកាសដ៏ឧត្តុងឧត្តមក្រៃលែងនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តមនិង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    29/09/2026

    លិខិតចូលរួមរំលែកទុក្ខ ជូនចំពោះ ក្រុមគ្រួសារសពឯកឧត្តម សេង ពោន ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣

  • ហេង គីមឆន/
    29/09/2026

    សារលិខិត ចូលរួមរំលែកមរណទុក្ខ សូមគោរពជូន លោក ហាត់ បូស៊េង មន្ត្រីកម្មសិក្សាសាលាខេត្តកោះកុង ព្រមទាំងក្រុមគ្រួសារ

  • ហេង គីមឆន/
    28/09/2026

    សារលិខិតចូលរួមរំលែកមរណទុក្ខ សូមគោរពជូន ឯកឧត្តម ប៊ុន បៀវ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង ព្រមទាំងក្រុមគ្រួសារ

  • ហេង គីមឆន/
    20/09/2026

    សារលិខិតចូលរួមរំលែកមរណទុក្ខ សូមទូលថ្វាយ អ្នកអង្គម្ចាស់ បណ្ឌិត ស៊ីសុវត្ថិ ឫទ្ធីរ៉ាវង្ស ជាចៅប្រសារ ព្រមទាំងក្រុមគ្រួសារ

  • ហេង គីមឆន/
    19/09/2026

    ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ផ្ញើលិខិតចូលរួមមរណទុក្ខលោកស្រី សូ ភ័ណ្ឌ សមាជិកអតីតយុទ្ធជន និងនិវត្តន៍កម្ពុជា

  • ហេង គីមឆន/
    18/09/2026

    សារលិខិតចូលរួមរំលែកមរណទុក្ខ សូមគោរពជូន ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ ជា សុផាកន្នី ព្រមទាំងក្រុមគ្រួសារ