/

ក្រសួងទេសចរណ៍ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញគ្រប់គ្រងវត្តមានស្នាក់នៅទេសចរណ៍នៅតាមសណ្ឋាគារ និងផ្ទះសំណាក់

ក្រសួងទេសចរណ៍ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញគ្រប់គ្រងវត្តមានស្នាក់នៅទេសចរណ៍នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ ដើម្បីចូលរួមវិធានការទប់ស្កាត់ជំងឺឆ្លង Covid-19

ក្រសួងទេសចរណ៍ បានជម្រាបជូននិងអំពាវនាវដល់ ម្ចាស់សេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ដោយអនុវត្តតាម នូវសេចក្តីជូនដំណឹងលេខ១៤៧ សជណ.អគឧ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ស្តីពីការតម្រូវឱ្យប្រើប្រាស់ជាកាតព្វកិច្ចនូវ “ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍” ដែល មានគេហទំព័រផ្លូវការ “www.accommodationregistrar.net” ។

យោងតាម ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍បានឱ្យដឹងថា៖ “ការគ្រប់គ្រងបញ្ជីស្នាក់នៅទេសចរណ៍” តាមអនឡាញនេះផ្តល់ភាពងាយស្រួលដល់ក្រសួងទេសចរណ៍អាចសហការផ្តល់ព័ត៌មានជូនអជ្ញាធរមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យឬតាមដានវត្តមានឈ្មោះភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកស្នាក់នៅក្នុងសេវាកម្មស្នាក់នៅទេសចរណ៍ក្នុងករណីដែលចាំបាច់ និងមានតំរូវការក្នុងការចូលរួមដល់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលមានការកើតឡើងចេញពីភ្ញៀវទេសចរក្នុងករណីជាយថាហេតុណាមួយ។ ប៉ុន្តែយ៉ាងណាក៏ដោយការប្រើប្រាស់ប្រព័ន្ធនេះទាមទារឱ្យមានកិច្ចសហការ និងការចូលរួមពីម្ចាស់អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ក្នុងការបញ្ចូលព័ត៌មានរបស់ភ្ញៀវរបស់ខ្លួនក្នុងពេលស្នាក់នៅក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍របស់ខ្លួន។

ក្នុងដំណាក់កាលនៃវិបត្តិ Covid-19 នេះ ក្រសួងទេសចរណ៍សូមស្នើដល់គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្ម ស្នាក់នៅទេសចរណ៍ទាំងអស់ ចូលរួមប្រើប្រាស់ជាកាតព្វកិច្ច “ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍” ឱ្យបានគ្រប់គ្នា និងធ្វើការចុះវត្តមានរបស់ភ្ញៀវទេសចរ ឱ្យបានគ្រប់គ្នាៗ និងទៀតទាត់។ របៀបប្រើប្រាស់ប្រព័ន្ធចុះវត្តមានស្នាក់នៅទេសចរណ៍អនឡាញមានបង្ហាញក្នុងសេចក្តីជូនដំណឹង និងវីដេអូពន្យល់ខាងក្រោម៖

No photo description available.
No photo description available.

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំកោះស្តេច ចុះធ្វេីបច្ចុប្បន្នភាពចាស់ជរា​ និងជនមានពិការភាព​ ជូនដល់គ្រួសារក្រីក្រ​ដែលមានបណ្ណសមធម៌​ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្ដេច

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមចែក សំភារ:សិក្សា និងទឹកដោះគោ ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាពាមកាយ ដែលជាអំណោយរបស់ក្រុមហ៊ុន(NN)

  • រដ្ឋបាលស្រុកថ្មបាំង/
    06/12/2025

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ បានចេញល្បាតក្នុងមូលដ្ឋាន សហការជាមួយលោកមេភូមិ អនុភូមិ និងសមាជិកភូមិកោះ បានចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងចុះបើកវេទិការសាធារណៈគោលនយោបាយភូមិឃុំមានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/12/2025

    លោក កែវ នីបូរ៉ា សមាជិកក្រុមប្រឹក្សាស្រុកលោក ខេង គង់ អភិបាលរងស្រុក តំណាងឲ្យ លោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាស្តីពីគោលនយោបាយកញ្ជប់ជាតិអេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    06/12/2025

    មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត រៀបចំពិធីប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ»

  • ហេង គីមឆន/
    06/12/2025

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្នែកលើយេនឌ័រ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ”