រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំជ្រោយប្រស់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៥ ឆ្នាំ២០២៣ របស់ខ្លួន នៅសាលាឃុំជ្រោយប្រស់ ។ …………………………………………………..

រដ្ឋបាលឃុំជ្រោយប្រស់: ថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក ក្រុមប្រឹក្សាឃុំជ្រោយប្រស់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៥ ឆ្នាំ២០២៣ របស់ខ្លួន ក្រោមអធិបតីភាពលោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុកចំនួន ០១នាក់ លោក លោកស្រី ក្រុមប្រឹក្សាឃុំ ០៤នាក់ ស្មៀនឃុំ  ជំនួយការហិរញវត្ថុ ជំនួយការរដ្ឋបាលឃុំ មេភូមិទាំង០២ ភូមិ លោកនាយប៉ុស្តិ៍នគបាលរដ្ឋបាលឃុំជ្រោយប្រស់  ប្រធានប៉ុស្តិ៍សុខភាព នាយកសាលាទាំង០២ នាក់ និងក្រុមការងារទ្រទ្រង់សុខភាពភូមិទាំពីភូមិ។
*របៀបវារៈ
១.ពិនិត្យកូរ៉ូម
២.បើកកិច្ចប្រជុំ
៣.អនុម័តរបៀបវារៈ នៃកិច្ចប្រជុំ
៤.ពិនិត្យ និងអនុម័តលើកំណត់ហេតុ កិច្ចប្រជុំលើកទី ១៣
៥.ពិនិត្យ និងអនុម័តលើសេចក្តីព្រៀងរបាយការណ៍ ប្រចាំខែកក្កដា
៦.ពិនិត្យ និងអនុម័តលើសេចក្តីព្រៀងរបាយការណ៍ប្រចាំខែ សីហា
៧.ពិនិត្យ និងអនុម័តលើការស្នើសុំកែតម្រូវសមាជិកគណៈកម្មាធិការអាណាព្យាបាលកុមរតូច
៨.ពិនិត្យ លើសេចក្តីព្រៀងសេចក្តីសម្រេចតែងតាំងឱពុកម្តាយបង្គោលឃុំជ្រោយប្រស់
៩.ផ្សព្វផ្សាយអំពីជំងឺកូវីត១៩
១០.ផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញ្ញៀន
១១.លើកផែនការសកម្មភាពនៅខែបន្ទាប់
១២. បញ្ហាផ្សេងៗ
១៣. បិទអង្គប្រជុំ
  មានសមាសភាពចូលរួមចំនួន ១៧នាក់ ស្រី ០៣នាក់ នៅសាលាឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។

អត្ថបទទាក់ទង