រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ប្រជុំឆ្លុះបញ្ចាំងការអនុវត្តកិច្ចការពារកុមារនៅតាមសាលារៀន

សាលារៀនគោលចំនួន១៣ ដែលទទួលបានការគាំទ្រពីអង្គការ Save the children តាមរយៈគម្រោង "លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ" បានដាក់ឱ្យដំណើរការអនុវត្តកិច្ចការពារកុមារក្នុងសាលារៀន និង សហគមន៍ ។លោកសុខ វីន បានដឹកនាំក្រុមការងារតាមការិយាល័យជំនាញ ប្រជុំពិនិត្យឡើងវិញនៅតាមសាលាគោលដៅទាំង១៣ ដើម្បីរកឱ្យឃើញពីលទ្ធផលសម្រេចបាន និង បញ្ហាប្រឈមនានា ក្នុងការអនុវត្តការងារកន្លងមក នៅតាមមូលដ្ឋាន ជាលទ្ធផលឃើញថា ៖​ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលបានយល់ដឹងច្រើជាងមុនអំពីការថែទាំ និង ការពារកូនចៅរបស់ខ្លួនប្រចាំថ្ងៃ លើការការពារ (រាងកាយ ផ្លូវចិត្ត ឬអារម្មណ៍ និងផ្លូវភេទ ) ។តាមសាលារៀនគោលដៅទាំងអស់បានរៀបចំគ្រូបង្គោល សម្រាប់ទទួលបន្ទុកដោះស្រាយ និង ផ្សព្វផ្សាយ ពីរបៀបការពារកុមារនៅតាមសាលារៀន និង មានបណ្ដាញសម្រាប់ទំនាក់ទំនង និង រាយការណ៍ច្បាស់លាស់ នៅពេលដែលមានហេតុការណ៍ផ្សេងៗទាក់ទងនឹងការរំលោភបំពានដល់កុមារ។ លោក សុខ វីន តំណាងក្រុមការងារមកពីមន្ទីរអប់រំ យុវជន និង កីឡាបានជម្រាបថា នៅតាមសាលារៀន ទាំងអស់ បានកាត់បន្ថយ ការអប់រំដោយហិង្សា មកការអប់រំបែបវិជ្ជមាន ដោយសារលោកគ្រូ អ្នកគ្ រូទាំងអស់បានទទួលការបណ្តុះបណ្ដាលការងារនេះច្បាស់លាស់ នាពេលកន្លងមក ជាពិសេសដោយមានការចូលរួមផ្សព្វផ្សាយពីគ្រប់ភាគីពាក់ព័ន្ធនៅតាមមូលដ្ឋានផងដែរ ។ទន្ទឹមនឹងនោះ លោកបានសំណូមពរដល់អាណាព្យាបាលគ្រប់រូបមេត្តាចូលរួមជាមួយសាលារៀន ក្នុងការអប់រំកូនបែបវិជ្ជាមាន ដើម្បីទៅថ្ងៃអនាគត យើងទទួលបានធនធានមនុស្សល្អៗ សម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ ។គោលដៅធនធានមនុស្សដែលយើងចង់បានគឺជាមនុស្ស (១) មានសុខភាពល្អ (២) មានសមត្ថភាព (៣) មានសីលធម៌ សម្រាប់បម្រើការងារជូនជាតិមាតុភូមិ ។

អត្ថបទទាក់ទង