រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណៈអភិបាលស្រុកប្រចាំខែមីនា ឆ្នាំ២០២០

ថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៨:០០នាទីព្រឹក នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណៈអភិបាលស្រុកប្រចាំខែមីនា ឆ្នាំ២០២០ និងរបៀបវារៈរួមមាន៖
១.ពិនិត្យ សេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
២.ពិនិត្យ សេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
៣.ពិនិត្យ សេចក្ដីព្រាងដីកាស្ដីពី ការបង្កើតគណៈកម្មការវាយតម្លៃគុណផលការងារមន្រ្តីរាជការរដ្ឋបាលស្រុកមណ្ឌលសីមា នៃខេត្តកោះកុង
៤.ពិនិត្យ សេចក្ដីព្រាងរបាយការណ៍របស់រដ្ឋបាលស្រុក ប្រចាំខែមីនា ឆ្នាំ២០២០
៥.ពិនិត្យ សេចក្ដីព្រាងរបាយការណ៍របស់រដ្ឋបាលស្រុក ប្រចាំខែត្រីមាសទី១ ឆ្នាំ២០២០
៦.ពិនិត្យសេចក្ដីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនដល់មន្រ្តីរាជការសាលាស្រុកប្រចាំខែមីនា ឆ្នាំ២០២០
៧.បញ្ហាផ្សេងៗ ។

អត្ថបទទាក់ទង