តាតៃក្រោម,ថ្ងៃព្រហស្បតិ៍ ៩ រោច ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានដឹកនាំលោក ហួន ណាក់ ជំទប់ទី២ឃុំ,លោក ឃិន វិសាល ស្មៀនឃុំតាតៃក្រោម និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចូលរួមកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីណែនាំ និងប្រតិទិននៃការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់បម្រើឱ្យការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រី អ៊ិន សុភី អភិបាលរងស្រុក និងដោយមានការសម្របសម្រួលពីលោក ភិន ស៊ីផូ ប្រធានផ្នែកសេវាកម្ម និងបច្ចេកទេ លខប.កក នៅសាលប្រជុំសាលាស្រុកកោះកុង។