រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលាស្តីពីការប្រើប្រាស់កម្មវិធីKOBOក្នុងការចូលរួមលើកកម្ពស់គុណភាពអប់រំ​

មន្ទីរអប់រំ យុវជន និង កីឡាខេត្តកោះកុង បានសហការជាមួយនាយកដ្ឋានបឋមសិក្សា,ក្រសួងអប់រំយុវជន និង កីឡាបានរៀបចំសិក្ខាសាលានៅតាមក្រុងស្រុកទាំង៧ ស្ដីពីការប្រើប្រាស់កម្មវិធីKOBO សម្រាប់ធ្វើរបាយការណ៍ក្នុងការផ្តល់ជំនួយបច្ចេកទេសរបស់ទីប្រឹក្សាគរុកោសល្យ នៅតាមសាលារៀន ដល់ទីប្រឹក្សាជំនាញ និង ទីប្រឹក្សាប្រចាំសាលា ដែលបានជ្រើសរើសនាពេលកន្លងមក ។សូមបញ្ជាក់ថាដើម្បីលើកកម្ពស់គុណភាពនៃការអាន និង សរសេរកាន់តែប្រសើរថែមទៀត ជាពិសេសកុមារថ្នាក់ទី១ និង ទី២ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបានជ្រើសរើសទីប្រឹក្សាគរុកោសល្យ សម្រាប់ជួយផ្តល់ជំនួយបច្ចេកទេសក្នុងការរៀន និង បង្រៀន នៅតាមមូលដ្ឋានឱ្យកាន់តែនៅជិត លោកគ្រូអ្នកគ្រូ ដើម្បីងាយស្រួលពិគ្រោះយោបល់ ។ដើម្បីជំរុញជួយសម្រួលក្នុងការបញ្ជូនរបាយការណ៍បានទាន់ពេលវេលា ស្របតាមយុគសម័យDIGITALនេះ ខេត្តកោះកុងបានកំណត់យកទាំងតាំង៧កន្លែង នៅតាមក្រុង ស្រុក ដើម្បីបំប៉នពីរបៀបបំពេញរបាយការណ៍តាមប្រព័ន្ធKOBO ។លោក សុខ វីន បានជម្រាបថាក្រោយវគ្គសិក្ខាសាលានេះបញ្ចប់ អ្នកចូលរួមទាំងអស់ នឹងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញរបាយការណ៍ នៅពេលទីប្រឹក្សាទាំងអស់ចុះបំពេញភារកិច្ចនៅតាមសាលារៀន ជូនក្រសួងបានទាន់ពេលវេលា ។

អត្ថបទទាក់ទង