/ / /

លោក អិក កួន មេឃុំថ្មស បានចូលរួមពិធីដាក់សម្ពោធឲ្យប្រើប្រាស់អណ្ដូងខួងបំពាក់ម៉ូទ័រចំនួន ១កន្លែង ស្ថិតនៅក្នុង ភូមិស្រែត្រាវ ឃុំថ្មស ដែលបានការឧបត្ថម្ភពី លោក គីម ថេលអ៉ីល តំណាងក្រុមមេតូឌីថ្មស ដែលបានជួយ ឧបត្ថម្ភទាំងអណ្ដូង នឹងការតភ្ជាប់បណ្ដាញ ទឹកស្អាតពីអណ្ដូងចុះមកភូមិស្រែត្រាវ ជួរក្រោមជាប់សមុទ្រ រហូតដល់សាលា មត្តេយ្យសហគមន៍ ដែលមានប្រវែងប្រមាណ២គីទ្បូម៉ែត្រ

លោក អិក កួន មេឃុំថ្មស បានចូលរួមពិធីដាក់សម្ពោធឲ្យប្រើប្រាស់អណ្ដូងខួងបំពាក់ម៉ូទ័រចំនួន ១កន្លែង ស្ថិតនៅក្នុង ភូមិស្រែត្រាវ ឃុំថ្មស ដែលបានការឧបត្ថម្ភពី លោក គីម ថេលអ៉ីល តំណាងក្រុមមេតូឌីថ្មស ដែលបានជួយ ឧបត្ថម្ភទាំងអណ្ដូង នឹងការតភ្ជាប់បណ្ដាញ ទឹកស្អាតពីអណ្ដូងចុះមកភូមិស្រែត្រាវ ជួរក្រោមជាប់សមុទ្រ រហូតដល់សាលា មត្តេយ្យសហគមន៍ ដែលមានប្រវែងប្រមាណ២គីទ្បូម៉ែត្រ ហើយចំណាយថវិកា ១៤លាន និងថវិការបស់អាជ្ញាធរភូមិស្រែត្រាវបន្ថែម ២លាន ចំណែកកម្លាំងពលកម្មការតបណ្តាញគឺមានការចូលរួមពីប្រជាពលរដ្ឋ រួមនិងកំលាំងប្រជាការពារភូមិ។ 

 អណ្ដូងទឹកស្អាតនេះ បានផ្ដល់ទឹកស្អាតសម្រាប់ការប្រើប្រាស់ ទាំងសាលាមត្តេយ្យ និងសហគមន៍មូលដ្ឋាន។ 

ប្រភព@ រដ្ឋបាលឃុំថ្មស

——————————-

ថ្ងៃអាទិត្យ ៥រោច ខែទុតិយាសាឍ ឆ្នាំថោះ

បញ្ចស័ក ពុទ្ធសករាជ  ២៥៦៨

ថ្មស,ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២៣

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    16/06/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួមក្នុង «កម្មវិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ“TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល”»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    16/06/2026

    លោកស្រី ស៊ឹម ចាន់លីណា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ និងជារជ្ជទេយ្យករបុរេប្រទាន និងលោក ទេព លីហៀង មន្ត្រីការិយាល័យរដ្ឋបាល-ហិរញ្ញវត្ថុក្រុង និងជារជ្ជទេយ្យករបុរេប្រទានរង បានចូលរួម វគ្គបណ្ដុះបណ្ដាល និងវិក្រឹតការ ស្ដីពី “គណនេយ្យសាធារណៈ”

  • ហេង គីមឆន/
    16/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក ក្រូចបុរី សីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ១ ០០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    16/06/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំលោក លោកស្រីអភិបាលរងក្រុង ចូលរួមកម្មវិធីអបអរសាទរទិវាជាតិបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ”TVET ផ្តល់ជំនាញ ការងារ និងប្រាក់ជំណូល”

  • ហេង គីមឆន/
    15/06/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ និងជម្រាបជូនអំពីព័ត៌មានគម្រោងអាជីវកម្មខ្សាច់លើផ្ទៃទំហំ ១០៥,៣៨ហិកតា ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ តាមដងព្រែកកោះប៉ោ ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង របស់ក្រុមហ៊ុន អេស៊ា អេនើជី អ៊ិនធើ ណេសិនណល ឯ.ក

  • ហេង គីមឆន/
    15/06/2026

    លោកវរសេនីយ៍ទោ លី សេរីវុធ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ បានដឹកនាំ​ ជំនាញ​ពាក់ព័ន្ធ​ និងលោកអធិការនគរបាលក្រុង-ស្រុក ព្រមទាំង​លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង​ ២៩​ ឃុំ​សង្កាត់​ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពីគោលបំណង និងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ