រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ បានចុះចែកម៉ាសនឹងសួរសុខទុក្ខប្រជាពលរដ្ឋនិងអាជីវករក្នុងផ្សារអណ្តូងទឹក

24/04/2020 (7:30 am)
-----------------------------------
លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្ត្រីសាលាស្រុក ចុះសួរសុខទុក្ខ និងចែកម៉ាស់ដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករក្នុងបរិវេណផ្សារអណ្តូងទឹក ដើម្បីបង្ការការពារឆ្លងពីជំងឺ covid-19 ។

ក្នុងឱកាសនោះផងដែរ លោក អភិបាលស្រុក បានផ្សព្វផ្សាយនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីនីតិវិធីដាក់ខ្លួនអោយនៅដាច់ដោយឡែកក្នុងរយះពេល១៤ថ្ងៃ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ និងណែនាំដល់ប្រជាពលរដ្ឋដែលលក់តាមចិញ្ចើមផ្លូវចូលផ្សារអណ្តូងទឹក សូមកុំលក់ គ្រឿងឧបភោគបរិភោគជាលក្ខណះទ្រងទ្រាយជាតូប ដូចនៅក្នុងតូបផ្សារ អនុញ្ញាតឲ្យលក់បានត្រឹមតែមួយកញ្ច្រែងតែប៉ុណ្ណោះ ។

ប្រភព: រដ្ឋបាលស្រុកបូទុមសាគរ
----------------------------------------
ថ្ងៃអង្គារ ១ កើត ខែចេត្រ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០
March 24, 2020

អត្ថបទទាក់ទង