រដ្ឋបាលស្រុកបូទុមសាគរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកស្រី យាង សុភីន និងស្វាមី ព្រមទាំងបុត្រដែលបានឧបត្ថម្ភអំពូលសូឡាដែលដំណើរការដោយឋាមពលពន្លឺព្រះអាទិត្យ ជូនរដ្ឋបាលស្រុក ចំនួន២៥០ អំពូល សម្រាប់ដាក់បំភ្លឺប្រើប្រាស់ក្នុងស្រុក និងដើម្បីបម្រើជាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
រដ្ឋបាលស្រុកបូទុមសាគរ សូមជូនពរដល់ លោកស្រី យាង សុភីន និងស្វាមី ព្រមទាំងបុត្រ សូមជួបតែពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃព្រហស្បតិ៍ ២ រោច ខែទុតិយាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣
ខែសីហា 3, 2023



