ថ្ងៃព្រហស្បតិ៍ ១១ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣
July 13, 2023
ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសំណុំឧបករណ៍តាមដានការកែលម្អរគុណភាពសេវាសុខាភិបាលកម្រិត២ និងការប្រើប្រាស់ឧបករណ៍វាយតម្លៃខ្លួនឯង (ITC)។ វគ្គបណ្ដុះបណ្ដាលនេះដឹកនាំដោយ លោកស្រី ឌិត គឹមមាន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ និងមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធ និងមន្ត្រីមកពីមណ្ឌលសុខភាពចំណុះស្រុកប្រតិបត្តិស្មាច់មានជ័យ។វគ្គបណ្ដុះបណ្ដាលធ្វើនៅសាលប្រជុំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ។