/ / /

កិច្ចប្រជុំប្រចាំខែមីនា របស់ក្រុមប្រឹក្សាឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង

ស្រុកកោះកុង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទីព្រឹក ក្រុមប្រឹក្សាឃុំកោះកាពិ បានបើកកិច្ចប្រជុំប្រចាំខែលើកទី៣២ អាណត្តិទី៤ ក្រោមការដឹកនាំដោយលោកឃុន វណ្ណា ប្រធានក្រុមប្រឹក្សាឃុំកោះកាពិ និងមានការចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្ដិ៍ នាយរងប៉ុស្តិ៍ជើងទឹក មន្ត្រីបរិស្ថាន នាយក នាយករងសាលា ទូទាំងឃុំ មេភូមិ អនុប្រធានភូមិ និងប្រធានសហគមន៍សរុបចំនួន ១៩រូប ស្រី ០១រូប នៅសាលាឃុំកោះកាពិ ។
កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈនៃកិច្ចប្រជុំ មួយចំនួនដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តកូរ៉ុម
២.ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំខែកុម្ភៈ
៣.ពិភាក្សា និងអនុម័តរបាយការណ៍ប្រចាំខែកុម្ភៈ
៤.បញ្ហាផ្សេងៗ
ក្នុងរបៀបវារៈទី៤ បញ្ហាផ្សេងៗ អង្គប្រជុំបានពិភាក្សាលើបញ្ហាប្រឈមចំនួនពីរ គឺ បញ្ហាការភ័យខ្លាចរបស់ប្រជាពលរដ្ឋក្នុងឃុំពាក់ព័ន្ធវីរ៉ុសកូរ៉ូណា ឬCovid-19 និងបញ្ហាការរីករាលដាលការប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋាន។ កិច្ចពិភាក្សា និងការសម្រេចរបស់ក្រុមប្រឹក្សាគឺ ក្រុមប្រឹក្សាឃុំនឹងរៀបចំផែនការចុះធ្វើការអប់រំ និងផ្សព្វផ្សាយអំពីការការពារខ្លួនឯង ក្រុមគ្រួសារ និងមជ្ឈដ្ឋានជុំវិញពីវីរ៉ុស Covid-19 និងការពង្រឹងភូមិឃុំមានសុវត្ថិភាព ឱ្យកាន់តែប្រសើរឡើងជាងមុនបន្ថែមមួយកម្រិតទៀត។

ប្រភព ៖ អ៊ឹង បឺត

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    31/07/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានប្រគេនទៀនព្រះវស្សា និងទេយ្យទានប្រគេន ដល់ព្រះសង្ឃនៅវត្តព្រះពុទ្ធទានារាមហៅវត្តខ្សាច់ស ស្ថិតភូមិអូរជ្រៅ  ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង

  • ហេង គីមឆន/
    31/07/2026

    លោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន២វត្ត រួមមាន វត្តអង្គសិលាមុនីថ្មស(ហៅវត្តថ្មស) និងវត្តគិរីសាគរ(ហៅវត្តចម្លងគោ) ស្ថិតនៅឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    31/07/2026

    លោកឧត្ដមសេនីយ៍​ត្រី​ មាស​ អេលីន​ ស្នងការ​រង​ ផែនការ​ងារ​អន្តោប្រវេសន៍​ តំណាងលោក​ឧត្ដមសេនីយ៍​ទោស្នងការ អមដំណើរដោយ លោក​ឧត្ដមសេនីយ៍​ត្រី​ កិក ចំរើន ស្នងការរង ផែនការ​ងារ​សន្តិសុខ​ និងលោកនាយការិយាល័យប្រឆាំងការជួញដូរមនុស្ស អញ្ជើញ​ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ របស់ក្រុមការងារប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បសប.ហភ

  • រដ្ឋបាលស្រុកស្រែអំបិល/
    31/07/2026

    សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកស្រែអំបិល អំពីការចុះផ្សាយរបស់គេហទំព័រ ASEAN DAILY ពាក់ព័ន្ធនឹងសំណង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិជ្រោយ ឃុំបឹងព្រាវ

  • រដ្ឋបាលស្រុកស្រែអំបិល/
    31/07/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក  អភិបាលរងស្រុក និងមន្រ្តីរាជការសាលាស្រុក បានចូលរួមអមដំណើរ លោក ឈិត រតនៈ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានប្រគេនទៀនព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃនៅវត្តព្រះពុទ្ធទានារាមហៅវត្តខ្សាច់ស ស្ថិតភូមិអូរជ្រៅ  ឃុំបឹងព្រាវ

  • មន្ទីរធម្មការ និងសាសនា/
    31/07/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានស្តីទី​ មន្ទីរធម្មការនិងសាសនាខេត្ត​ និងសហការី​ បានចូលរួមសម្របសម្រួលក្នុងពិធីប្រគេនទៀនចាំណាំព្រះវស្សានុងទេយ្យទានរបស់ឯកឧត្តម​ ថុង​ ណារុង​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងលោកជំទាវ​ ឈី​ វ៉ា​ អភិបាលនៃគណៈអភិបាលខេត្ត​ នៅវត្តទេពនិមិត្ត​ និងវត្តជោតញ្ញាណ​ ក្នុងពិធីបុណ្យអាសាឡ្ហបូជា