លោក ខេង គង់ អភិបាលរង តំណាងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលជាអធិបតី ក្នុងពិធីសំណេះសំណាល និងប្រគល់បណ្ណសសើរដល់សិស្សពូកែប្រចាំឆមាសទី១ នៃសាលាវិទ្យាល័យហ៊ុនសែនចំការលើ។ក្នុងនោះផងដែរ លោកអភិបាលរងស្រុក បានផ្តល់អនុសាសន៍ល្អៗ ទាក់ទងនឹងវិធីសាស្រ្ត បច្ចេកទេសក្នុងការរៀនសូត្រអោយកាន់តែពូកែចំនួន៨ចំណុចដូចខាងក្រោមៈ
១/ ការកំណត់គោលដៅ
២/ ឥរិយាបថវិជ្ជមាន
៣/ ការគ្រប់គ្រង់ពេលវេលា
៤/ វិធីសាស្រ្តនៃការអានសៀវភៅ
៥/ ការយកចិត្តទុកដាក់ចំពោះគ្រូ
៦/ ការរក្សាទុកនូវឯកសារ អនុសាសន៍របស់គ្រូ
៧/ ត្រៀមខ្លួនសម្រាប់ការប្រលង
៨/ ពេលប្រលង
ក្នុងអង្គពិធីនេះដោយមានការអញ្ជើញចូលរួមពីមន្ត្រីការិយាល័យពាក់ព័ន្ធជុំវិញស្រុក លោកនាយប៉ុស្តិ៍នគរបាល គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋជាអាណាព្យាបាល ព្រមទាំងសិស្សានុសិស្សក្នុងវិទ្យាល័យចំការលើផងដែរ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
————————-
ថ្ងៃចន្ទ ៨ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃសីល July 10, 2023




















