នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា លោក ង៉ែត ឡឹង ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តកោះកុងបានចូលរួមបើកកិច្ចប្រជុំស្តីពីការរៀបចំផែនការ យុទ្ធសាស្រ្តវិស័យអប់រំ២០២៤-២០២៨ ក្រោមការសម្របសម្រួលបច្ចេកទេសពីនាយកដ្ឋានផែនការក្រសួងអប់រំ យុវជន និងកីឡា។សមាសភាពចូលរួមអញ្ជើញមកពីតាមសាលារៀនទាំង១១ ក្នុងក្រុងខេមរភូមិន្ទ តំណាងអង្គការដៃគូទាំង៧ក្នុងខេត្ត និងតំណាងការិយាល័យពាក់ព័ន្ធទាំង១០ ក្នុងមន្ទីរ។កិច្ចប្រជុំនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែ មិថុនា ២០២៣ដោយផ្តោតលើ ១.ការរៀបចំក្រុមការងារ ២.ដំណើរការរៀបចំផែនការ ៣.ក្របខណ្ឌពេលវេលា និងកម្មវិធីការងារនៃការរៀបចំផែនការយុទ្ធសាស្រ្ត ៤.ខ្លឹមសារ នៃផែនការការយុទ្ធសាស្រ្ត ២០២៤-២០២៨ ។