សេចក្តីប្រកាសព័ត៌មាន រដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយសសូមជម្រាបជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បងប្អូនសាធារណៈជនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ខេត្តជ្រាបថា៖កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ មានគេហទំព័រព័ត៌ មានបណ្តាញសង្គមហ្វេសប៊ុករបស់ Koh Kong Hot News បានចុះផ្សាយតាមប្រព័ន្ធហ្វេសបុក(Facebook) ដែល បានបង្ហោះចោទប្រកាន់មកលើអាជ្ញាធរថា យកដីធ្លីពីប្រជាពលរដ្ឋ ទៅបែងចែកជូនប្រជាពលរដ្ឋផ្សេងទៀត ។
រដ្ឋបាលស្រុកបូទុមសាគរ សូមជម្រាបជូនថាៈ ក្នុងឆ្នាំ២០២០ កម្លាំងគណៈបញ្ជាការឯកភាពស្រុក បានចូល រួមសហការជាមួយមន្ត្រីឧទ្យានជាតិបុទុមសាគរ និងកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះធ្វើការរុះរើខ្ទម អណាធិប តេយ្យ ដែលប្រជាពលរដ្ឋបានសាងសង់នៅក្នុងតំបន់អភិរក្ស នៃឧទ្យានជាតិបូទុមសាគរ ស្ថិតភូមិចំលងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ២ឬ៣ លើករួចមកហើយហើយក្រុមការងារបានធ្វើការអប់រំ និងផ្សព្វផ្សាយ ណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ បញ្ឈប់ការសាងសង់ខ្ទម នៅក្នុងតំបន់អភិរក្សឧទ្យាជាតិបុទុមសាគរបន្តទៀត ។ រដ្ឋបាលស្រុក សូមធ្វើការបំភ្លឺថាទីតាំងដីខាងលើពីអតីតកាល គឺជាដីអភិរក្សស្ថិតនៅក្នុងតំបន់ឧទ្យានជាតិបូទុមសាគរ ហើយក្រោយមករាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យចំនួន០២ ៖
ទី១. អនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ស្តីពីការធ្វើអនុប្បយោគផ្ទៃដីទំហំ ១២៦.៩២៨,៣៩ ហិកតា ក្នុងតំបន់ការពារធម្មជាតិចំនួន៨តំបន់ ក្នុងភូមិសាស្ត្រខេត្តកោះកុង ជាទ្រព្យសម្បត្តិឯកជន របស់រដ្ឋ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងមួយចំណែករក្សាទុកជាសម្បត្តិឯកជនរបស់រដ្ឋកាន់កាប់ដោយរដ្ឋបាលខេត្តកោះកុង។
២. អនុក្រឹត្យលេខ ១៩១ អនក្រ.បក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការធ្វើអនុប្បយោគផ្ទៃដី ទំហំ ១១៥៤ ហិកតា ស្ថិតក្នុងឧទ្យានជាតិបុទុមសាគរ ភូមិសាស្ត្រ ឃុំតានូន ស្រុកបូទមសាគរ ខេត្តកោះកុង ជាទ្រព្យ សម្បត្តិឯកជនរបស់រដ្ឋ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋរងផល់ប៉ះពាល់ជាមួយក្រុមហ៊ុនយូញៀន Union
Developmont Co.LTD និងត្រៀមបម្រុងទុកសម្រាប់អនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ។ ដូចនេះរដ្ឋបាលស្រុក សូមធ្វើការបដិសេធទាំងស្រុង ទៅលើការចុះផ្សាយរបស់គេហទំព័រពត៌មាន – KohKorg Hot News ដែលបានចុះផ្សាយតាមប្រព័ន្ធហ្វេសបុក(facebook)ដែលបានបង្ហោះចោទប្រកាន់មកលើអាជ្ញាធរថា យកដីធ្លីពីប្រជាពលរដ្ឋ ទៅបែងចែកជូនប្រជាពលរដ្ឋផ្សេងទៀត ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទទួលជ្រាបជាព័ត៌មាន។ សូមថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ សាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាទទួលការគោរពខ្ពង់ខ្ពស់អំពីខ្ញុំ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃព្រហស្បតិ៍ ៥ កើត ខែបឋមាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣
ខែមិថុនា 22, 2023
សែននំចាំង (Sticky Rice Dumplings – Zongzi)

