កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ លោក ជូ សេរីយា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង តំណាងលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំក្រុមការងារការិយាល័យមធ្យមសិក្សាចំណេះទូទៅនិងប្រឡង គណៈនាយក លោកគ្រូ-អ្នកគ្រូ និងប្អូនៗសិស្សនុសិស្សដែលបានប្រឡងជាប់សិស្សពូកែថ្នាក់ខេត្ត ដើម្បីអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅសាលប្រជុំ "ក" នៃសាលាខេត្តកោះកុង។ គួរបញ្ជាក់ផងដែរថា ប្អូនៗសិស្សានុសិស្សដែលបានប្រឡងជាប់សិស្សពូកែថ្នាក់ខេត្ត នឹងមានភារកិច្ចបន្តក្នុងការចូលរួមប្រកួតប្រជែងសិស្សពូកែទូទាំងប្រទេស លើមុខវិជ្ជាអក្សរសាស្រ្តខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងទី១២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាល័យ នេត យ៉ង់ ខេត្តបាត់ដំបង នាពេលខាងមុខនេះ។
(ប្រភព៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង)