លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួម ជាអធិបតីភាព ក្នុងកម្មវិធីសម្ភោធអគារសម្រាកមុន និងក្រោយសម្រាល បន្ទប់ទឹក និងសមិទ្ធផលនានា នៅមណ្ឌលសុខភាពថ្មស ស្ថិតនៅភូមិថ្មស ឃុំថ្ម ស្រុកបូទុមសាគរខេត្តកោះកុង ដោយមានការអញ្ជើញចូលរួម គណៈអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយាល័យប្រតិបត្តិស្រុកស្រែអំបិល លោក មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកមេប៉ុស្តិ៍ លោកមេភូមិ លោកគ្រូ អ្នកគ្រូ ពេទ្យលោកគ្រូ អ្នកគ្រូបង្រៀន យុវជន ស.ស.យ.ក ឃុំ និងបងប្អូនប្រជាពលរដ្ឋ ។
-ឆ្លៀតឱកាសននោះផងដែរ លោក អភិបាលស្រុកបូទុមសាគរ បាន ឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន ៥០០ ដុល្លារសហរដ្ឋអាមេរិក ដល់មណ្ឌលសុខភាពថ្មស សម្រាប់កសាង ហេដ្ឋារចនាសម្ព័ន្ធ ក្នុងមណ្ឌលសុខភាពថ្ម នានាបន្ថែមទៀត ដើម្បីកាន់តែមានភាពស្រស់ស្អាត ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
————————–
ថ្ងៃពុធ ៤ រោច ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣
June 7, 2023













































