ថ្ងៃសុក្រ ០៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង ០៨:០០នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យនិងពិភាក្សាសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុង របៀបរបបការងារ និងលក្ខខណ្ឌការងាររបស់មន្រ្តីការិយាល័យច្រក ចេញចូលតែមួយ នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។