/ / /

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក និងជាតំណាងប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចាត់លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីក្រីក្រទើប នឹងសម្រាលឈ្មោះ ម៉ាក់ រឿន អាយុ៣៧ ឆ្នាំរស់នៅភូមិប្រលាន ឃុំកណ្ដោល

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក និងជាតំណាងប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចាត់លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីក្រីក្រទើប នឹងសម្រាលឈ្មោះ ម៉ាក់ រឿន អាយុ៣៧ ឆ្នាំរស់នៅភូមិប្រលាន ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង បច្ចុប្បន្នកំពុងសម្រាក នៅមណ្ឌលសុខភាពអណ្ដូងទឹក។

នាឱកាសនោះក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក​ ខេត្តកោះកុង​ ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រីដែលទើបនឹងសម្រាលកូនថ្មីៗ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

អំណោយរួមាន៖ ខោទឹកនោម ១ដុំ កន្សែងពោះគោ ១ ពួក ១ ម៉ុង ១ សាប៊ូ ១ ម្សៅ១ ស្រោមដៃ ស្រោមជើងមួក ពូក១ ម្សៅ អាចឈុត ក្រដាស់អនាម័យ ទឹកសុទ្ធ ១យូ និងថវិកា ១០០.០០០រៀល ។
ប្រភព : រដ្ឋបាលស្រុកបូទុមសាគរ

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    29/07/2026

    គណៈកម្មការហិរញ្ញប្បទានមន្ទីរពេទ្យបង្អែកខេត្តកោះកុង រៀបចំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៦។

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    29/07/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលក្រុង ប្រចាំខែកក្កដា ឆ្នាំ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    29/07/2026

    លោក ប្រាក់ គឿន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងខេមរភូមិន្ទ និងក្រុមការងារ បានចុះជួយគាំទ្រសាលាគោលដៅស្តង់ដាសាលារៀនគំរូ ឆមាសទី២ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកថ្មបាំង/
    29/07/2026

    លោក ផេង ផល អភិបាលស្ដីទីស្រុកថ្មបាំង អញ្ជើញចូលរួមជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីប្រព័ន្ធតាមដានថវិកាឃុំសង្កាត់

  • ហេង គីមឆន/
    29/07/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យ បានអញ្ជើញ ដឹកនាំមន្ត្រីផ្នែកទាំងពីរនៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំ​ខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ការិយាល័យ

  • ហេង គីមឆន/
    29/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដង្ហែទៀនព្រះវស្សា ទៅវេរប្រគេនព្រះសង្ឃគង់ វត្តពោធិគិរីមនោរម្យ(ហៅវត្តតាតៃភូមិដូង) ស្ថិតនៅភូមិវត្តកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង