តាមការចាត់តាំងពីរដ្ឋបាលស្រុកបូទុមសាគរ លោក ឈុន ឃៀន ប្រធានការិយាល័យច្រកចេញតែមួយ និង លោកស្រី ម៉ម ហេងដានី អនុប្រធាន ការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ សហការជាមួយអាជ្ញាធរភូមិ-ឃុំ បានចុះពិនិត្យពិនិត្យទីតាំងស្នើសុំសេវារដ្ឋបាល(វិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍) ចំនួន០២ ទីតាំង ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរខេត្តកោះកុង ។
-ទីតាំងទី០១ ស្នើសុំប្រកបអាជីវកម្ម-សេវាកម្ម-ពាណិជ្ជកម្ម លក់ទំនិញចំរុះ ។
-ទីតាំងទី០២ ស្នើសុំប្រកបអាជីវកម្ម-សេវាកម្ម- ទេសចរណ៍ បើកផ្ទះសំណាក់ ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣
June 1, 2023
ទិវាកុមារអន្តរជាតិ (International Children's Day)