រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារវាយតំលៃប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ (LQMS: Laboratory Quality Management System) អញ្ជើញមកពីវិទ្យាស្ថានជាតិសុខភាពសាធារណ: (NIPH) នៃក្រសួងសុខាភិបាលកម្ពុជាបានចុះធ្វើការវាយតំលៃ ផ្នែកមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យខេត្តកោះកុងរយ:ពេលបីថ្ងៃ ដោយផ្អែកទៅតាមឧបករណ៍វាយតំលៃស្តង់ដា

បន្ទាប់ពីក្រុមការងារវាយតំលៃប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ (LQMS: Laboratory Quality Management System) អញ្ជើញមកពីវិទ្យាស្ថានជាតិសុខភាពសាធារណ: (NIPH) នៃក្រសួងសុខាភិបាលកម្ពុជាបានចុះធ្វើការវាយតំលៃ ផ្នែកមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យខេត្តកោះកុងរយ:ពេលបីថ្ងៃ ដោយផ្អែកទៅតាមឧបករណ៍វាយតំលៃស្តង់ដា ដែលយើងគិតថាជាឧបករណ៍វាយតំលៃដ៏ស្មុគស្មាញរួចមក នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ក្រុមការងារវាយតំលៃ បានបង្ហាញពត៌មានត្រឡប់ក្រោយបញ្ចប់ការងារវាយតំលៃ អំពីចំណុចល្អ ចំណុចខ្វះខាត និងចំណុចត្រូវកែលម្អរមួយចំនួន តែទោះជាយ៉ាងយើងបានទទួលលទ្ធផលគួរជាទីមោទន:​ ។ តាមរយ:ការវាយតំលៃលើកទីមួយនេះ យើងទទួលបាននូវបទពិសោធន៍ និងការបង្ហាត់បង្ហាញមួយចំនួនដើម្បីយកទៅអភិវឌ្ឍន៍កែលម្អរ ឲកាន់តែល្អប្រសើរឡើង ដើម្បីជាការចូលចំណែកធ្វើឲវិស័យសុខាភិបាលយើងទាំងផ្នែកបច្ចេកទេសព្យាបាល និងផ្នែកពិនិត្យអមគ្លីនិក កាន់តែមានការអភិវឌ្ឍន៍មួយកំរិតថែមទៀត ។
ប្រភព : មន្ទីរពេទ្យខេត្តកោះកុង

អត្ថបទទាក់ទង