លោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត និងមន្ទីរជំនាញ អញ្ជើញចូលរួមជាមួយប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្ដម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និង ឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ចុះពិនិត្យសិក្សាទីតាំងស្នើសូមវិនិយោគវារីវប្បកម្មបែបធម្មជាតិ កសិ-ទេសចរណ៍ និងអេកូទេសចរណ៍ លើផ្ទៃដីទំហំ ៧ ១២៦,៩៣ ហិកតា ស្ថិតនៅ៥ទីតាំង ក្នុងឧទ្យានជាតិបុទុមសាគរ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ភូមិសាស្ត្រឃុំតានូន ឃុំថ្មស និងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ជាលទ្ធផលនៃការចុះពិនិត្យជាក់ស្តែង និងតាមរយៈកិច្ចប្រជុំ ក្រុមការងារទាំងអស់បានសម្រេច៖១.គាំទ្រជាគោលការណ៍លើគម្រោងវិនិយោគរបស់ក្រុមហ៊ុន២.ត្រូវធ្វើការសិក្សាទីតាំងជាក់ស្តែងឡើងវិញ ដោយមានការសហការរវាងក្រុមហ៊ុនក្រសួងបរិស្ថាន និងអាជ្ញាធរដែនដី៣.ត្រូវផ្ញើរបាយការណ៍លទ្ធផល នៃការសិក្សាទីតាំង មកក្រសួងបរិស្ថាន ដើម្បីពិនិត្យលទ្ធភាពស្នើសុំជួលដីវិនិយោគ៤.ក្រសួងបរិស្ថាន ត្រូវផ្តល់ទិន្នន័យ និងផែនទីនៃការកាត់ដីវិនិយោគជូនក្រុមហ៊ុន ដើម្បីបានជាមូលដ្ឋានក្នុងការសិក្សាដិដែលនៅសល់ដើម្បីស្នើសូមវិនិយោគ។
ថ្ងៃសុក្រ ៧ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ May 26, 2023