រដ្ឋបាលឃុំកណ្តោល សហការជាមួយ ទីចាត់ការផែនការ និងវិនិយោគខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបើកប្រអប់ដេញថ្លៃ ក្រោមអធិបតីភាព លោក ហ៊ុយ សំណាង មេឃុំកណ្តោល ដែលត្រូវដេញថ្លៃចំនួន២គម្រោង៖
១/.សាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង០,១៥៦គ.ម ទទឹង ៥ម
និងកម្រាស់ ១៥០ម.ម រួមទាំងស្លាកសញ្ញាគម្រោង១កន្លែង ការថែទាំរយៈពេល០៦ខែបានទៅលើក្រុមហ៊ុនឈ្មោះ កក់ ផុង
តម្លៃប៉ាន់ស្មាន១០០.៩៧៦.២៦០៛
តម្លៃដេញបាន ៩៥.០០០.០០០៛
២/.សាងសង់ផ្លូវក្រាលគ្រួសក្រហមចំនួន១ខ្សែ ដែលមានប្រវែងសរុប ០.៣៤៧គ.ម ទទឹង ៥ម៉ែត្រ កម្រាស់១៥០ម.ម និងលូមូលកាត់ផ្លូវទោល ១កន្លែងអង្កត់ផ្ចិត១០០០មម
រួមទាំងស្លាកសញ្ញាគម្រោង១កន្លែង ការថែទាំរយៈពេល ០៦ខែ ស្ថិតក្នុងភូមិប្រលាន ភូមិសុវណ្ណាបៃតង និងភូមិកណ្តោល បានទៅលើក្រុមហ៊ុន
ឈ្មោះ កក់ ផុង
តម្លៃប៉ាន់ស្មាន៣៩.៩៦៦.៨៤៤៛
តម្លៃដេញបាន ៣៣.០០០.០០០៛
ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ប្រធានកា.រិផែនការ និងគាំទ្រ ឃុំ សង្កាត់ មន្ត្រីបច្ចេកទេសខេត្ត និងក្រុមហ៊ុដេញថ្លៃ នៅសាលប្រជុំសាលាឃុំកណ្តោល។
ប្រភព:រដ្ឋបាលឃុំកណ្តោល
————————————
ថ្ងៃសុក្រ ១៥ រោច ខែពិសាខ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣
ថ្ងៃនេះ ជាថ្ងៃសីល
ឧសភា 19, 2023










