/ / /

លោក អ៊ុក ភ័ក្ត្រា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានចូលរួមពិនិត្យសិក្សាទីតាំងស្នើសុំវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូចចំនួនសរុប ៨ គម្រោង ស្ថិតនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង និងឧទ្យានជាតិបុទុមសាគរ

ខេត្តកោះកុង៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានចូលរួម និងសម្របសម្រួលក្រុមការងាររបស់ក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តម ស៊្រុន ដារិទ្ធិ រដ្ឋលេខាធិការ ចុះពិនិត្យសិក្សាលើទីតាំងស្នើសុំវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច (ផ្ទៃដីទំហំមិនលើស១០ហិកតា និងស្ថិតក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃតំបន់ការពារធម្មជាតិ) ចំនួនសរុប ៨ គម្រោង ដែល ៥ គម្រោងស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ភូមិសាស្ត្រឃុំស្រែអំបិល និងឃុំដងពែង ស្រុកស្រែអំបិល និង ៣ គម្រោង ស្ថិតក្នុងឧទ្យានជាតិបុទុមសាគរ ភូមិសាស្ត្រឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។

សូមជម្រាបថាជាគោលការណ៍រួម ក្រុមការងារបានគាំទ្រដល់គម្រោងទាំង ៨ ដែលបានស្នើសុំនេះ។ ទន្ទឹមនេះ ឯកឧត្តមប្រធានអង្គប្រជុំនឹងលើកយកនូវចំណុចសំខាន់ៗដែលបានសិក្សាឃើញនៅទីតាំងជាក់ស្តែង រួមជាមួយនឹងការរៀបចំនូវទស្សនទានសង្ខេបនៃគម្រោងនីមួយៗ ដើម្បីគោរពរាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច៕


អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបិទវេទិកា ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ«សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងបរិបទឌីជីថល»

  • មន្ទីរធម្មការ និងសាសនា/
    28/07/2026

    កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលើវិស័យពាហិរសាសនា និងលើកទិសដៅការងារអនុវត្តបន្ត ក្នុងខេត្តកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    28/07/2026

    លោក គង់ ចន្ទថុល្ល ប្រធានស្តីទី​ មន្ទីរធម្មការនិងសាសនាខេត្ត បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនថ្នាក់ដឹកនាំ និងក្រុមការងារ នៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់

  • រដ្ឋបាលស្រុកថ្មបាំង/
    28/07/2026

    លោក ផេង ផល អភិបាលស្តីទីស្រុកថ្មបាំង អញ្ជើញចូលរួមវេទិកាស្តីពីភាពជាដៃគូររវាងរដ្ឋាភិបាល និងអង្គការសង្គមសុីវិល

  • រដ្ឋបាលស្រុកថ្មបាំង/
    28/07/2026

    លោកស្រី ជា ស៊ីណា តំណាងលោកស្រី ង៉ែត ចិន្ដា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារស្រុកថ្មបាំង អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា

  • រដ្ឋបាលស្រុកថ្មបាំង/
    28/07/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណ:អភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណ:សង្គ្រោះសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា