ឃុំតាតៃក្រោម,ថ្ងៃព្រហស្បតិ៍ ៧ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ លោកស្រី ស៊ើត សុខុម សមាជិកក្រុមប្រឹក្សា និងជាអ្នកទទួលបន្ទុកគ.ក.ន.ក ឃុំ តំណាងលោក អ៊ូ ឆេន ឆៃវិសាន្ត មេឃុំតាតៃក្រោម បានចុះសុខទុក្ខ និងនាំថវិកា គ.ក.ន.ក ចំនួន៣០០,០០០រៀល(បីរយពាន់រៀល) ទៅជូនគ្រួសារប្រជាពលរដ្ឋឈ្មោះ រឿន សុខា និងឈ្មោះ បិត គៀរ ត្រូវជាម្តាយឪពុកបង្កើត របស់កុមារាឈ្មោះ គៀរ សុវណ្ណផាត់ថាណា អាយុ៩ខែ មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ដែលមាន កំពុងមាន ជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ត្រូវធ្វើដំណើរទៅព្យាបាលជម្ងឺ នៅពេទ្យគន្ធបុប្ផា ខេត្តសៀមរាម។