/ / /

លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង ដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំកសាងផែនទីប្រើប្រាស់ដីជាក់ស្តែងក្នុងដែនដីរដ្ឋបាលឃុំទាំង៤ នៃស្រុកកោះកុង

ថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០
នៅវេលាម៉ោង ២:៣០ នាទីរសៀល រដ្ឋបាលស្រុកកោះកុងបានរៀបចំកិច្ចប្រជុំរៀបចការរៀបចំកសាងផែនទីប្រើប្រាស់ដីជាក់ស្តែង ក្នុងដែនដីរដ្ឋបាលឃុំទាំង៤ នៃស្រុកកោះកុង ក្រោមដឹកនាំកិច្ចប្រជុំដោយ លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងមានការអញ្ជើញចូលរួមពី លោក សុខ ភិរម្យ អភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក លោកប្រធាន អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក លោក លោកស្រីមេឃុំ និងក្រុមប្រឹក្សាឃុំទាំង៤ឃុំ និងមេភូមិទាំង ១១ភូមិ នៃស្រុកកោះកុង ខេត្តកោះកុង នៅសាលប្រជុំ សាលាស្រុកកោះកុង។ លោក អភិបាល បានណែនាំដល់ក្រុមការងារនិងអាជ្ញាធរឃុំទាំង៤ ត្រូវសហការគ្នាដើម្បីរៀបចំកសាងផែនទីប្រើប្រាស់ដីជាក់ស្តែង ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនតាមតម្រូវការចាំបាច់របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យមានភាពរលូន ជាពិសេសគឺត្រូវយកចិត្តទុកដាក់ ក្នុងការរៀបចំផែនទីប្រើប្រាស់ដីឱ្យបានត្រឹមត្រូវ នឹងស្ថានភាពជាក់ស្តែង និងស្របតាមការអភិវឌ្ឍន៍នាពេលអនាគត។

ប្រភព ៖ អ៊ឹង បឺត

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    លោកផង់ សុផាន់ណា មេឃុំឫស្សី សហការជាមួយលោក ផល សុផាន់ណា អភិបាលរងស្រុកថ្មបាំងបានចុះពិនិត្យនិងណែនាំធ្វើកិច្ចសន្យាដល់ម្ចាស់ទិញលក់អេតចាយឪ្យពិនិត្យមើលឱ្យបានច្បាស់លាស់មុននិងទិញអេតចាយ។ ចំនួន៣ទីតាំង ក្នុងនោះភូមិត្រពាំងឈើត្រាវ ចំនួន១ ទីតាំង និងភូមិគគីរជ្រុំ ចំនួន២ ទីតាំង ។បានធ្វើកិច្ចសន្យាចំនួន២ទីតាំងក្នុងភូមិត្រពាំងឈើត្រាវ១ទីតាំង ក្នុងភូមិគគីរជ្រុំចំនួន១ទីតាំង។ដោយ១ទីតាំងទៀតពុំបានធ្វើកិច្ចសន្យាទេ(ម្ចាស់ទីតាំងមិននៅ)។

  • ហេង គីមឆន/
    26/08/2026

    លោក អ៊ួង សំអឿន ប្រធានផ្នែក និងលោកពេជ្រ បញ្ញាវុធ អនុប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យ ប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅខាងមុខ សាលាខេត្ត ខាងមុខអង្គភាពច្រកចេញចូលតែមួយនៃ រដ្ឋបាលខេត្ត ខាងមុខមន្ទីរ អង្គភាព សាលាឃុំ សង្កាត់ក្នុង ស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ចំនួន១៥ ប្រអប់ សំបុត្រ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/08/2026

    ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរសុខាភិបាល ការិយាល័យជំនាញទាំងបួន មន្ទីរពេទ្យបង្អែកខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំងពីរ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព បានចូលរួមវគ្គបណ្ដុះបណ្ដាលភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមរយៈនិងប្រព័ន្ធនិម្មិត(zoom)

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    រដ្ឋបាលឃុំថ្មដូនពៅ សហការជាមួយលោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង ចុះបើកប្រអប់សំបុត្រការិយាល័យប្រជាពលរដ្ឋ ក្នុងឃុំថ្មដូនពៅ

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពប្រចាំខែសីហាឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកថ្មបាំង

  • ហេង គីមឆន/
    26/08/2026

    លោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការស្ដីទី ដឹកនាំ លោកស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកមេបញ្ជាការរងវរលេខ៨២៧ លោកនាយរងការិយាល័យទំនាក់ទំនងព្រំដែនBLO លោកអធិការរងទទួលការងារប្រឆាំងគ្រឿងញៀនក្រុង-ស្រុក និងកម្លាំងជំនាញពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន