រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា របៀបវារ:រួមមាន÷
១.ពិនិត្យ និងអនុម័តរបៀបវារ: កិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
២.ពិនិត្យ និងអនុម័តសេចក្ដីព្រាងផែនការសកម្មភាព និងថវិកានៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា សម្រាប់ឆមាសទី១ ឆ្នាំ២០២៣ និងការផ្សព្វផ្សាយ របស់រដ្ឋបាលស្រុកមណ្ឌលសីមា
៣.ពិនិត្យ និងអនុម័តសេចក្ដីព្រាង ស្ដីពីការធ្វើវិសោធនកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលស្រុកមណ្ឌលសីមា
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣
វេលាម៉ោង ២:០០នាទីរសៀល

អត្ថបទទាក់ទង