រដ្ឋបាលស្រុកបូទុមសាគរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ម៉ាក លី អាជីវកររស់នៅ ឃុំថ្មស ដែលបានឧបត្ថម្ភថវិកាចំនួន២.០០០.០០០ រៀល (ពីរលានរៀលគត់) ជូនរដ្ឋបាលស្រុកសម្រាប់ទិញសម្ភារៈទ្រទ្រង់ក្នុងការសាងសង់អាគាររដ្ឋបាលថ្មីបន្ថែម សម្រាប់មន្ត្រីរាជការបំពេញការងារ និងដើម្បីបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។
រដ្ឋបាលស្រុកបូទុមសាគរ សូមជូនពរដល់ លោក ម៉ាក លី ព្រមទាំងក្រុមគ្រួសារ សូមជួបតែពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ប្រភពៈរដ្ឋបាលស្រុកបូទមសាគរ
================
ថ្ងៃអាទិត្យ ១១ កើត ខែពិសាខ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣
ខែមេសា 30, 2023
កម្ពុជាចូលជាសមាជិកអាស៊ាន (Cambodia joined The Association of Southeast Asian Nations – ASEAN)





