/ / /

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ  បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈដូចខាងក្រោម : 

១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៤៧

២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៦

៣.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារ ប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ របស់រដ្ឋបាលស្រុក

៤.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាល ស្រុក ប្រចាំខែមេសា និងទិសដៅអនុវត្តការងារប្រចាំខែឧសភា ឆ្នាំ២០២៣

៥.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងការរបែងចែកប្រាក់រង្វាន់ជូនមន្ត្រីរាជការ នៃរដ្ឋបាលស្រុកប្រចាំខែមេសា ឆ្នាំ២០២៣ 

៦.ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងការកែសម្រួលសមាសភាពរបស់គណៈកម្មាធិការទាំងបីរបស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ

៧.របាយការណ៍សកម្មភាពរបស់គណៈកម្មាធិការទាំងបី

៨.បញ្ហាផ្សេងៗ

-ការផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ

-មតិបូកសរុប និងបិទអង្គប្រជុំ

ដោយមានការចូលរួមពី៖ សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក  គណៈអភិបាលស្រុក  នាយក នាយករងរដ្ឋបាលសាលាស្រុកកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ជំទប់ឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន៤០នាក់/ស្រី ០៣នាក់។  នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ 

ប្រភព:រដ្ឋបាលស្រុកបូទុមសាគ

===================

ថ្ងៃសុក្រ ៩ កើត ខែពិសាខ ឆ្នាំថោះ

បញ្ចស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣

ខែមេសា 28, 2023

វេលាម៉ោង ៨:០០ នាទីព្រឹក

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    19/06/2026

    កិច្ចប្រជុំ ផ្សព្វផ្សាយអំពីគោលការណ៍ បែបបទ និងវិធីសាស្ត្រក្នុងការប្រមូលទិន្នន័យសមាជិកក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់អាណត្តិ សម្រាប់ការគិតគូររៀបចំផ្តល់ប្រាក់សោធននិវត្តន៍ ជូនដល់សមាជិកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដែលបានជាប់ឆ្នោត និងបំពេញការងារចាប់ពី ៣អាណត្តិឡើង

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    19/06/2026

    លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ប្រធានក្រុមការងារការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ (IPC) សមាជិក សមាជិការ ព្រមទាំងមន្ត្រីបង្គោល IPC ចូលរួមជុំតាមប្រព័ន្ធនិម្មិត Zoom ស្តីពី ការណែនាំការប្រើប្រាស់ឧបករណ៍វាយតម្លៃ IPC តាមប្រព័ន្ធអេឡិចត្រូនិច។

  • មន្ទីរកិច្ចការនារី/
    18/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានអញ្ជើញចូលរួមពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីថ្វាយព្រះរាជកុសលចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសពីធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា ក្រោមអធិបតីភាពលោកជំទាវ ឈី វ៉ា អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ។ ក្នុងឱកាសនេះ ផងដែរ លោកជំទាវប្រធាន បានដឹកនាំ សមាជិក សមាជិកា នៃអង្គពិធី ចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលមានជំងឺកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្ត ។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    18/06/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ០១រូប ចូលរួមក្នុងពិធីសូត្រមន្ត ថ្វាយព្រះពរ សម្ដេចហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា

  • ហេង គីមឆន/
    18/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានទទួលប្រតិភូកសិដ្ឋានចិញ្ចឹមបង្គាឈើនាង អញ្ជើញមកជួបសម្តែងការគួរសម និងធ្វើបទបង្ហាញអំពីខ្សែច្រវាក់ផលិតកម្ម និងដំណើរការ នៃការចិញ្ចឹមបង្គារ របស់កសិដ្ឋាន ដែលមានទីតាំងនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

  • ហេង គីមឆន/
    18/06/2026

    កិច្ចប្រជុំវេចខ្ចប់វត្ថុតាងសារធាតុញៀនដើម្បីត្រៀមដុតបំផ្លាញចោល នៅក្នុងថ្ងៃប្រារព្ធទិវាអន្តរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦