សេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកបូទុមសាគរ លេខ០៣០/២៣ ស.ជ.ណ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ស្ដីពីការរៀបចំផ្សាយបន្តផ្ទាល់ ពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជា។
ទទួលបានប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ និងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដើម្បីចូលរួម អបអរ សាទរ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយសសូមជម្រាបជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ និងយុវជន ដែលស្រលាញ់វិស័យកីឡាទាំងអស់ មេត្តាជ្រាបថា៖រដ្ឋបាលស្រុកបូទុមសាគរ នឹងរៀបចំផ្សាយបន្តផ្ទាល់ ពិធីបើក និងបិទ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជា ចាប់ពី ថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅទីតាំងដូចខាងក្រោម ៖
១-បរិវេណមុខសាលាស្រុកបូទុមសាគរ(ក្នុងករណ៍ភ្លៀង ត្រូវប្តូរទៅក្នុងសាលប្រជុំសាលាស្រុក)
រដ្ឋបាលស្រុកបូទុមសាគរ សូមគោរពអញ្ជើញសាធារណជន បងប្អូនប្រជាពលរដ្ឋ និងយុវជន
ដែល ស្រលាញ់វិស័យកីឡាទាំងអស់ នឹងចូលរួមគាំទ្រ និងទស្សនាការផ្សាយបន្តផ្ទាល់ នៅតាមទីតាំងខាងលើ ឱ្យបានច្រើនកុះករនិងអធិកអធម។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃព្រហស្បតិ៍ ៨ កើត ខែពិសាខ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣
ថ្ងៃនេះ ជាថ្ងៃសីល
ខែមេសា 27, 2023



