ថ្នាក់ដឹកនាំមន្ទីរ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការជានារីនៅមន្ទីរព័ត៌មានខេត្តកោះកុង៖
ឯកឧត្តម មុំ ម៉ាលីកា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ព្រឹកថ្ងៃសុក្រ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកោះកុង អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាជានារីសរុបចំនួន១៦នាក់ ក្នុងឱកាសខួបលើកទី១០៩ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ ។
ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្តម បានកោតសរសើរចំពោះនារីនៅក្នុងមន្ត្រីព័ត៌មាន តែងតែសាមគ្គីគ្នាគ្នាបានយ៉ាងល្អ និងយកចិត្តទុកដាក់ក្នុងការបំពេញភាកិច្ចប្រចាំថ្ងៃបានល្អប្រសើរ។
ឯកឧត្តមបានជម្រុញអោយមន្ត្រីទាំងអស់បន្តនូវកាយវិការទាំងនេះបន្តទៀត ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍ខ្លួនតាមរយៈការខិតខំរៀនសូត្រនូវចំណេះជំនាញអោយកាន់តែខ្លាំងក្លាបន្ថែមទៀត ពិសេសផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា។ ដោយមនោសញ្ចេតនានេះ ឯកឧត្តម ប្រធាន បានចំណាយថវិកាផ្ទាល់ខ្លួនជូនមន្ត្រីជានារី សរុប១៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៤០,០០០រៀលផងដែរ។
ប្រភព : មន្ទីរព័ត៌មានខេត្តកោះកុង